ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 1437
លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018

លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ជម្រើសជាតិវៀតណាម និងក្រុមខ្លាំង៣ផ្សេងទៀត។

ពីសណ្ឋាគារ Mulia Senayen នាទីក្រុង Jakatar ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយជម្រើសជាតិ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ និងវៀតណាម។

ខាងក្រោមគឺជាលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំងស្រុង៖

ក្រោយការចាប់ឆ្នោត ការប្រកួតក្នុងជុំផ្ដាច់ព្រ័ត្រ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ធ្វើការប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ ក្នុងដី ( ចំនួន២ដង ) ក្រៅដី ( ចំនួន២ដង ) រវាងប្រទេសដែលនៅក្នុងពូលរួមគ្នាដដែល ក្រុមដែលមានពិន្ទុលើគេ ប្រចាំពូលទាំ២ ចំនួន២ក្រុម នឹងមានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប៉ុន្តែមុននឹងការប្រកួតក្នុងជុំផ្ដាច់ព្រ័ត្រមកដល់ ក៏មានការប្រកួតវគ្គជម្រុះចំនួន២ប្រកួតផងដែរ រវាងជម្រើសជាតិព្រុយណេ ជាមួយ ជម្រើសជាតិទីម័រខាងកើត ដែលជាក្រុមមានចំណាត់ថ្នាក់លេខ១០ និងលេខ១១ ក្នុងតំបន់ ត្រូវប្រកួតតទល់គ្នា ដើម្បីដណ្ដើមកៅអី ឡើងមកជុំផ្ដាច់ព្រ័ត្រ ចំនួន២ជើងសិន។

គួររំលឹកថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាពានរង្វាន់ដែលធំជាងគេនៅក្នុងតំបន់ ធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៦ មានក្រុមចំនួន១១ចូលរួមប្រកួតរួមមាន ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត និង វៀតណាម ហើយក្រុមបាល់ទាត់ជម្រើសជាតិថៃ គឺជាក្រុមជោគជ័យជាងគេ ដោយធ្លាប់ឈ្នះពានរង្វាន់នេះ រហូតដល់៥ដង ក្នុងចំណោម១២លើក៕