ខ្មែរប៉ុស្ដិ៍ Close

គ្រូបង្វឹកកម្ពុជា និងឡាវ រំពឹងថាកូនក្រុមធ្វើបានល្អដូចៗគ្នា សម្រាប់ការប្រកួត AFF Suzuki Cup 2018 នាល្ងាចនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កីឡា - សុខភាព 471
គ្រូបង្វឹកកម្ពុជា និងឡាវ រំពឹងថាកូនក្រុមធ្វើបានល្អដូចៗគ្នា សម្រាប់ការប្រកួត AFF Suzuki Cup 2018 នាល្ងាចនេះ គ្រូបង្វឹកកម្ពុជា និងឡាវ រំពឹងថាកូនក្រុមធ្វើបានល្អដូចៗគ្នា សម្រាប់ការប្រកួត AFF Suzuki Cup 2018 នាល្ងាចនេះ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវបានថ្លែងរួមគ្នា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ សម្រាប់ការប្រកួតទី៣ វគ្គសន្សំពិន្ទុក្នុងពូលA វេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដោយគ្រូបង្វឹក នៃក្រុមទាំងពីរសុទ្ធតែបង្ហាញថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អដូចៗគ្នា។

លោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា សម្រាប់ការប្រកួតនេះ ពួកគេត្រៀមរៀបចំក្នុងរយៈពេលមុន១សប្តាហ៍ មុនការប្រកួតល្ងាចថ្ងៃស្អែក ចូលមកដល់ ដោយគ្រូបង្គោលកម្ពុជារូប នេះជឿជាក់ថាកូនក្រុមរបស់លោកធ្វើបានល្អប្រសើរជាង២ ប្រកួតកន្លងមកដែលចាញ់ ២ប្រកួតដូចគ្នានឹងក្រុមឡាវដែរ។

លោក V SunDram Moorthy គ្រូបង្គោលជម្រើសជាតិឡាវនិយាយថា វាជាការលំបាកសម្រាប់ ក្រុមឡាវ ប៉ុន្តែយើងអាចធ្វើបានសម្រាប់ ២ប្រកួតកន្លងមក បើទោះបីជាក្រុមឡាវចាញ់ទាំងពីរ​ប្រកួតយ៉ាងណាក្តី។ លោកអះអាងថា សម្រាប់ក្រុមកម្ពុជាមានការផ្លាស់ប្តូរថ្មី ដូចជាគ្រូបង្គោល ក៏ថ្មី របៀបលេង និងទម្រង់លេងក៏ថ្មី ដោយលោកមើលឃើញពីភាពល្អ ប្រសើរជាងមុនៗ​សម្រាប់ក្រុមកម្ពុជា។ គ្រូបង្គោលរូបនេះបញ្ជាក់ថា ២ប្រកួតកន្លងមកគឺកូនក្រុមរបស់ខ្លួនធ្វើមិន សូវបានល្អ ដោយមានកំហុសច្រើន ហើយការប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា ស្អែកនេះ​គឺក្រុម​របស់លោកនឹងកែសម្រួលកំហុសទាំងនោះ ដោយរំពឹងថាក្រុមរបស់លោកនឹងធ្វើបានល្អជាង ២ប្រកួតកន្លង៕