Honda ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
សហព័ន្ធបាល់ទាត់កម្ពុជាបានតែងតាំង កីឡាករឆ្នើមជនជាតិជប៉ុន Keisuke Honda ជាគ្រូអ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្មី ដែលត្រូវបង្ហាញមុខជាផ្លូវការព្រឹកថ្ងៃអាទិត្យ ទី១២ ខែសីហាដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ការតែងតាំងអ្នកគ្រប់គ្រងថ្មីវ័យ៣២ឆ្នាំនេះ ធ្វើឡើងដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិ ម៉ាឡេស៊ី និងសិង្ហបុរី មុនពេលពានរង្វាន់លំដាប់ទី១នៅអាស៊ានគឺ AFF Championship មកដល់នាចុងឆ្នាំនេះ៕