ខេត្តកំពតទទួលស្វាគមន៏ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨
កំពត៖ ពហុកីឡាដ្ឋានខេត្តកំពត នៅទី០២ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ វគ្គ៨ក្រុមចុងក្រោយរវាងខេត្តកំពត និងខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងកម្លាំងទាំង៣ថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមកីឡាករ និងទស្សនិកជនយ៉ាងច្រើនកុះករ។
ដំណើរការនៃការប្រកួតដណ្តើមពានរង្វាន់នេះ គឺចាប់ផ្តើមពីវេលាម៉ោង ៣:០០រសៀល និងបញ្ចប់នៅម៉ោង ៥:០០ល្ងាច។ បន្ទាប់ពីការបញ្ចេញនូវបច្ចេកទេសប្រកួត និងតស៊ូយ៉ាងស្វិតស្វាញរយៈពេល ០២ម៉ោងកន្លងទៅ ក្រុមកីឡាករខេត្តកំពតទទួលបានជ័យជំនះលើក្រុមកីឡាករមកពីខេត្តមណ្ឌលគីរី ដោយពិន្ទុ ៣ ទល់នឹង ២៕
កិច្ចបញ្ចប់ការប្រកួត លោក ស៊ឹម វុទ្ធា បានផ្តល់ថវិការបស់រដ្ឋបាលខេត្តកំពត ជូនដល់អ្នករៀបចំកម្មវិធីប្រកួតចំនួន ១លានរៀល និងឧបត្ថម្ភក្រុមការងារទូរទស្សន៏បាយ័នធ្វើការផ្សាយផ្ទាល់ចំនួន ២លានរៀលផងដែរ៕