ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តសៀមរាប បណ្តុះបណ្តាលមន្រ្តី ពីរបៀបគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 46
អាជ្ញាធរខេត្តសៀមរាប បណ្តុះបណ្តាលមន្រ្តី ពីរបៀបគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាជ្ញាធរខេត្តសៀមរាប បណ្តុះបណ្តាលមន្រ្តី ពីរបៀបគ្រប់គ្រងទិន្នន័យអ្នកដំណើរ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

អាជ្ញាធរខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២១នេះ បានបណ្តុះបណ្តាល​ពីរបៀបគ្រប់គ្រងនូវទិន្នន័យអ្នកដំណើរតាម(Web App) ដើម្បីតាមដាន និងទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដល់មន្ត្រីពាក់ព័ន្ធ រួមមាន សហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត មន្ត្រីក្រុង ស្រុក សរុបចំនួន ៤២នាក់។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គោលដៅនៃការ ចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាម(Web App)នេះ គឺមានសារៈ សំខាន់ ណាស់ ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងគោលបំណងផ្តួចផ្តើមសហការរៀបចំបង្កើតកម្មវិធី (Web App) សម្រាប់គ្រប់គ្រងទិន្នន័យ អ្នកដំណើរ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ទាំងប្រជាពលរដ្ឋដែលវិលត្រឡប់ មកពីព្រំដែន និងតាមបណ្តារាជធានីខេត្តនានា ដើមី្បធ្វើការតាមដានស្រាវជ្រាវ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសជួយសម្រួលដល់ ការងាររបស់ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ខេត្តសៀមរាប ។

លោកបានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការងារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ក៏ជាការសាកល្បងនាំមុខមួយ យ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងវិស័យរដ្ឋបាលសាធារណៈ ស្របតាម បរិបទសមាហរណកម្មអាស៊ាន និងសាកលភាវូបនីយកម្មផងដែរ។

លោកមានការសង្ឃឹមយ៉ាងមុតមាំថា ក្នុងការអនុវត្តកម្មវិធីនេះ ខេត្តសៀមរាប នឹងទទួលបានបទពិសោធន៍ជោគជ័យ ក្នុងការគ្រប់គ្រងទិន្នន័យ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងក្លាយជាខេត្តលេចធ្លោមួយ ដែលរដ្ឋបាលខេត្តផ្សេងៗ អាចយកជា បទពិសោធន៍ និងគំរូអនុវត្តន៍តាមផងដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តន៍វិធានការណ៍របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានជាប្រចាំ ៣កុំ ៣ការពារ ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យមានរីករាល ដាលជាសហគមន៍កាន់តែខ្លាំង៕

អត្ថបទទាក់ទង