ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទថ្មសំលៀង ឬប្រាសាទសំលៀងពល ដែលមិនសូវមានអ្នកណាស្គាល់!

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 54
ប្រាសាទថ្មសំលៀង ឬប្រាសាទសំលៀងពល ដែលមិនសូវមានអ្នកណាស្គាល់! ប្រាសាទថ្មសំលៀង ឬប្រាសាទសំលៀងពល ដែលមិនសូវមានអ្នកណាស្គាល់!

ប្រាសាទថ្មសំលៀង ឬប្រាសាទសំលៀងពលនេះ មានទីតាំងស្ថិតនៅ​លើ​តំបន់​កូន​ភ្នំប្រាសាទ​ថ្ម​សំលៀង ក្នុង​ភូមិដូន​ឯម ឃុំ​គោក​ដូង ស្រុកអង្គរ​ជុំ ខេត្ត​សៀមរាប ដែលមានចម្ងាយពីសាលាស្រុកអង្គរជុំ ប្រមាណ ៣០ គីឡូម៉ែត្រ។ វាមិនត្រឹមតែជាប្រាសាទមួយ ដែលមិន៊ទាន់មាននៅក្នុងបញ្ជីរបស់អាជ្ញាធរអប្សរាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ ប្រហែលជា​កត្តាទាំង២ ខាងលើនេះ​ហើយ ទើបបានជាប្រាសាទថ្មសំលៀងនេះ នៅតែស្ថិតក្នុង​ព្រៃក្រាស់​ និងហ៊ុមព័ទ្ធដោយព្រៃឫស្សីយ៉ាងក្រាស់ យ៉ាងស្ងាត់ជ្រងំ​រហូត​មក​ដល់​សព្វថ្ងៃបែបនេះ។

តាមពិតទៅប្រាសាទសាងអំពីឥដ្ឋ ដែលមានសភាពទ្រឌទ្រោមខ្លាំងនេះ គឺពុំទាន់មាន​ឈ្មោះហៅជា​ផ្លូវការ​ច្បាស់​លាស់​នោះ​ទេថា វា​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រុម​នៃប្រាសាទអ្វី ហើយជា​សមិទ្ធផល​ក្នុង​រជ្ជកាល​ស្តេច​អង្គណា និងសង់ឡើងនៅឆ្នាំណា​​នៅឡើយ មកដល់ពេលនេះ ប៉ុន្តែដូនតា​អ្នក​ស្រុក​អង្គរ​ជុំ​បាន​ហៅ​តៗគ្នាមកមានឈ្មោះថា «ប្រាសាទភ្នំថ្មសំលៀង ឬប្រាសាទសំលៀងពល» ហើយទំនងជា​ស្ថិតនៅក្នុងតំបន់​ប្រាសាទ​នៅមុន​សម័យ​អង្គរ​ ពីព្រោះគេឃើញមានតួប្រាសាទដែលនៅ​សេស​សល់​​គឺត្រូវបានសាង​សង់​អំពីឥដ្ឋ។

អត្ថបទពី៖ ទី សារឿន

  • ការធ្វើដំណើររបស់ក្រុមទេសចរខ្មែរកាត់តាមវាល និងដើររុកព្រៃឬស្សីឆ្ពោះឡើងទៅលើ​តំបន់​កូន​ភ្នំប្រាសាទ​ថ្ម​សំលៀង កាលពីខែមករា ឆ្នាំ២០១៧


រូបភាពពី ៖ ក្រុមទេសចរខ្មែរ-Khmer Tourist

 

អត្ថបទទាក់ទង