ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 155
ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ខេត្តកោះកុង

ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង ដែលត្រូវបានរកឃើញនៅកោះប៉ោ ជាប់ដែន ជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីឈានទៅកំណត់ប្រភេទ សត្វពិតប្រាកដ។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ របស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រ ដែល នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូង ដែលរកឃើញនៅកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។

លោកបញ្ជាក់ថា តាមរយៈ ផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ ឬប្រមាណ៦៥លាន-១៩០លានឆ្នាំ មានន័យថា អាចមានទំនាក់ទំនង និងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។

លោកបន្តថា ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយ​អ្នកជំនាញផ្នែកសត្វ​បុរាណជួយក្នុងការកំណត់ប្រភេទសត្វ៕

អត្ថបទទាក់ទង