ខ្មែរប៉ុស្ដិ៍ Close

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ដំបូងគេបង្អស់នៅកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ដំបូងគេបង្អស់នៅកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ដំបូងគេបង្អស់នៅកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល (អ័រគីដេ) សុខ អាន ភ្នំគូលែន បានបង្កើតឡើងដំបូង គេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប (ស្ថិតនៅជើងភ្នំគូលែន) ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse គ្រោងសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ ឱ្យដឹងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា ការបង្កើត និងដាក់ឈ្មោះ «មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» គឺដើម្បីរម្លឹកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធ សម្តេច សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធន ធានធម្មជាតិ អភិរក្សជីវចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើង វិស័យទេសចរណ៍កម្ពុជា។ លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំង ប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។

ឯកឧត្ដមបានបន្ដថា បច្ចុប្បន្ន នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បាននិងកំពុងដំណើរ ការសាងសង់ដំណាក់កាលដំបូង និងប្រមូលពូជកេសរកូលព្រៃពីតំបន់ភ្នំពគូលែនមកបណ្តុះ និងថែរក្សាទុកជាបណ្តើរៗ។ជាមួយគ្នានេះដែរ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ​និង​អភិរក្ស​កេសរកូលគឺ​ដើម្បីសិក្សាស្រាវជ្រាវអំពីប្រភេទកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា រួម​ទាំង​ប្រភេទ​កម្រ និង​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ អភិរក្សប្រភេទកេសរកូលព្រៃដែលមាន និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារ​ឡើង​វិញទៅ​ក្នុង​ដែនជម្រកធម្មជាតិ។ លោកបានបន្ថែមថា មជ្ឈមណ្ឌលនេះនឹងដើរតួនាទីក្នុងការអប់រំផ្សព្វផ្សាយដល់ សិស្ស និស្សិត និងសាធារណជនឱ្យបានយល់ដឹង ចេះស្រឡាញ់ ​និង​បំផុស​គំនិតឱ្យចូលរួ​ម ថែរក្សាការពារនិងអភិរក្សពូជកេសរកូលព្រៃក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ ដើម្បីលើក ស្ទួយវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ភ្នំគូលែនផងដែរ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែល សម្បូរបែបនូវធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) ​​អាច​មានប្រមាណជាង៥០០ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រផងដែរ។ ក្នុងចំណោម​ប្រភេទ​ទាំង​នោះមាន​តែកេសរកូល​ប្រមាណ​​៣៦០​ប្រភេទ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច​។

តែទោះបីយ៉ាងណាក្ដី បច្ចុប្បន្ន កេសរ​កូស​​ព្រៃ កំ​ពុង​ទទួល​រងការ​គំរាម​កំហែង តាម រយៈការជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជា​ពិសេស​ប្រទេស​ថៃ និងវៀតណាម ប៉ុន្តែមិន ទាន់មានការកត់ត្រា និង​ព័ត៌មាន​សម្អិត​ពី​ការ​ជួញដូរនេះនៅឡើយទេ។

លោក នេត្រ ភក្រ្ដា បានកត់សម្គាល់ឃើញថា ប្រភេទកេសរកូល​សំខាន់ៗ ដែល​កំពុងរងគ្រោះតាមរយៈការសិក្សាស្រាវជ្រាវបឋម មានប្រភេទកេសរកូ​សព្រៃប្រមាណ៧​ប្រភេទត្រូវ​បាន​ធ្វើកំ​ណត់​ត្រា​ថ្មីសម្រាប់ប្រទេសកម្ពុជារៀងរាល់ឆ្នាំ ដោយក្នុងនោះមានប្រភេទ មួយចំនួនដែលកំពុងទទួលរងគ្រោះថ្នាក់៕

អត្ថបទទាក់ទង