ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារម៉ាក្រូ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1303
    ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារម៉ាក្រូក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារម៉ាក្រូ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់បានចូលផ្សារ​ម៉ាក្រូ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​២០​ ខែកុម្ភ:​ ២០២១កន្លងទៅ។

    នាយកដ្ឋាន បានអំពាវនាវដល់បងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលើ​ សូមអញ្ជើញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ ដែលមានស្រាប់ ។

    ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

    អត្ថបទទាក់ទង