ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន អញ្ជើញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាពអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 18

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោក សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា (គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ) និងប្រតិភូអមដំណើរ ក្នុងកិច្ចពិភាក្សាការងារ និងឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះមានគោលបំណងផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចខាងក្រោម៖

១- ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកោះកុង

២- ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍

៣- ការដោះស្រាយវិវាទដីធ្លីស្ថិតនៅក្នុងទីតាំងដីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន និងវិវាទដីធ្លីផ្សេងទៀតក្នុងដែនសមត្ថកិច្ច

៤- ការងារតែងតាំងមន្ត្រីរាជការស៊ីវិល និងការអនុវត្តអនុក្រឹត្យលេខ ១១៤ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា

៥- ដំណើរការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាអាទិភាពជូនដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងដំណើរការត្រួតពិនិត្យដោះស្រាយបណ្ដឹង

៦- កិច្ចការសហការរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ពលករ ភ្ញៀវជាតិនិងអន្តរជាតិត ដែលចេញចូលតាមច្រកទ្វារអន្តរជាតិចាំយាម៕

អត្ថបទទាក់ទង