ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន៖ បើចោទថា សម្តេចតេជោកំពុងភ័យស្លន់ស្លោរ ហេតុអ្វី សម រង្ស៊ី មិនចូលស្រុកមក?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 60
លោក សុខ ឥសាន៖ បើចោទថា សម្តេចតេជោកំពុងភ័យស្លន់ស្លោរ ហេតុអ្វី សម រង្ស៊ី មិនចូលស្រុកមក? លោក សុខ ឥសាន៖ បើចោទថា សម្តេចតេជោកំពុងភ័យស្លន់ស្លោរ ហេតុអ្វី សម រង្ស៊ី មិនចូលស្រុកមក?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើការឆ្លើយតបទៅនឹងទង្វើខុសឆ្គងរបស់លោក រ៉ុង ឈុន និងភាពក្រអើតក្រទម ចោទប្រកាន់ មួលបង្កាច់ បំពុលព័ត៌មានដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី ថា ជាជនកំសាកមិនហ៊ានចូលស្រុកខ្លាចជាប់គុក។

លោក សុខ ឥសាន បានលើកឡើងថា ៖

ទី១- រឿងក្រុមលោក​ រ៉ុង​ ឈុន​ ដែលប្តឹងទៅតុលាការ គឺជាសិទ្ធិរបស់អស់លោកដែលកើតទុក្ខមិនសុខចិត្ត​។ ប៉ុន្តែបញ្ហានេះ លោកថា ការលុបឈ្មោះលោក រ៉ុង ឈុន ចេញ​ពីក្របខណ្ឌក្រសួង គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលរបស់ក្រសួងអប់រំ​យុវជននិងកីឡា​។ លោក សុខ ឥសាន ថារឿងនេះ ចាំមើលតើតុលាការសម្រេចយ៉ាងណា​បន្តទៀត ?

ទី២- អ្នកនាំពាក្យបក្សកាន់អំណាចបានបន្តថា អ្នកខ្លះនិយាយថាសម្តេចតេជោ​ គិតតែពីការពង្រឹងអំណាច​ មិនគិតពីការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសង្គម​?

ការចោទប្រកាន់នេះ ត្រូវបានលោក សុខ ឥសាន ពន្យល់ថា ជាការពិតហើយ​ មានអំណាចទើបអាចដោះស្រាយបញ្ហានានានៅក្នុងសង្គមបាន​ បើអត់អំណាចតើដោះស្រាយបញ្ហាស្អីបានទៅ​? លោកបន្ថែមថា ដូច្នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ ជាបឋមត្រូវតែពង្រឹងអំណាច​។ លោក សុខ សាន ” មានអំណាចទើបអាចថែរក្សា​ ការពារបានរឹងមាំសន្តិភាព​ ស្ថិរភាពនយោបាយ​ សន្តិសុខសុវត្ថិភាពសាធារណសង្គម និងធ្វើការអភិវឌ្ឍប្រទេសជាតិបា​ន​ និងរាល់បញ្ហាដែលកើតឡើងនៅក្នុងសង្គមបាន”។

ទី៣- លោក សុខ ឥសាន ក៏បានបញ្ជាក់ផងដែរថា ពួកប្រឆាំងនិយាយថា សម្តេចតេជោកំពុងខ្លាចស្លន់ស្លោរ។ លោកថា បើសម្តេចតេជោកំពុងខ្លាចស្លន់ស្លោរដូចគេថាមែននោះ​ ហេតុម៉េចបានជាទណ្ឌិត សម​ រង្សី មិនចូលមកក្នុងស្រុកទៅ​ នៅដល់ណាទៀត​ ?

​ ទី៤- ឆ្លើយតបទៅនឹងទណ្ឌិត សម​ រង្សី ដែលថាមានប្រជាជនកម្ពុជារាប់លាននាក់នៅគាំទ្រខ្លួន​ ត្រូវបានលោក សុខ ឥសាន បំភ្លឺតបវិញថា បើដូច្នេះមែន​ ខ្លាចអីនឹងចូលមកក្នុងស្រុកមក ​នៅខ្លាចអីទៀត​ បើប្រជាជនរាប់លាននាក់ត្រៀមរង់ចាំទទួលខ្លួនហើយនោះ​ ?

អត្ថបទទាក់ទង