ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ ក្រសួងសុខាភិបាល ប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ មានតែអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកជាសះស្បើយ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៤នាក់ និងអ្នកជំងឺ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង