ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បើធ្វើជានាយករដ្ឋមន្ត្រីមិនកាន់អំណាច មិនបាច់ធ្វើទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 78
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បើធ្វើជានាយករដ្ឋមន្ត្រីមិនកាន់អំណាច មិនបាច់ធ្វើទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បើធ្វើជានាយករដ្ឋមន្ត្រីមិនកាន់អំណាច មិនបាច់ធ្វើទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បើធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ហើយមិនកាន់អំណាច មិនបាច់ធ្វើជានាយករដ្ឋមន្ត្រីទេ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីមានក្រុមជនអគតិមួយមួយបានចោទប្រកាន់លោកថា ធ្វើការប្រមូលផ្តុំអំណាច។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបញ្ជក់ថា ការរិះគន់ថា នាយករដ្ឋមន្ត្រីប្រមូលផ្តុំអំណាចនៅក្នុងដៃ គឺមិនខុសនោះទេ ព្រោះនាយករដ្ឋមន្ត្រីជាអ្នកកាន់កិច្ចជាតិគ្រប់គ្រងប្រទេសទាំងមូលដែលទាមទារនូវការដឹងរឿងរ៉ាវផ្សេងៗ និងការបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវដោះស្រាយនូវបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបកាលំបាក់។

លោកនាយករដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំរបស់លោក គឺលោកបើកឱកាសការងារអភិវឌ្ឍជាតិជូនដល់រដ្ឋមន្ត្រី ជាអ្នកដឹកនាំ ចាត់ចែង និងពង្រីកវិសាលភាពការងាររបស់ខ្លួន ឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា លោកជាអ្នកសម្រេចលើកិច្ចការងារដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ ដោយត្រួតពិនិត្យលើរបាយការណ៍ ហើយធ្វើការចុះហត្ថលេខាលើឯកសារដែលស្នើដោយរដ្ឋមន្ត្រី រីឯការអនុវត្តកិច្ចការងារផ្ទាល់គឺរដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ដែលជាអ្នកសម្រេចបន្តអោយចេញជាលទ្ធផលទៅលើវិស័យទាំងនោះ៕

អត្ថបទទាក់ទង