ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតលើការងារចំនួន៣ ជាអាទិភាពសំខាន់ៗ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 164
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតលើការងារចំនួន៣ ជាអាទិភាពសំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតលើការងារចំនួន៣ ជាអាទិភាពសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែង ជំរុញដល់ក្រសួង ស្ថាប័ន ព្រមទាំងមន្ត្រី ដែលពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារចំនួន ៣ ដែលជាអាទិភាពសំខាន់ជាងគេក្នុងពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃច័ន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងមុខហ្រ្គេនស៊ីធី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារអាទិភាពទាំងនោះរួមមាន៖ ទី១. បន្តការខិតខំដោះស្រាយចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបន្តទៀត ទី២. បន្តខិតខំដោះស្រាយជម្លោះដីធ្លី ដែលនៅសេសល់ ឬទើបកើតដោយប្រើយន្តការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ និងត្រូវមានសុចរិតភាព ទី៣. បន្តខិតខំដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុចរិតភាព៕

អត្ថបទទាក់ទង