ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរខេត្តតាកែវថាជា «បុប្ផាលាក់ខ្លួន» និងជាខេត្តមួយមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរខេត្តតាកែវថាជា «បុប្ផាលាក់ខ្លួន» និងជាខេត្តមួយមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរខេត្តតាកែវថាជា «បុប្ផាលាក់ខ្លួន» និងជាខេត្តមួយមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ​ កម្មការិនីប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា «បុប្ផាលាក់ខ្លួន» ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការនៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។ ទន្ទឹមនឹងនេះ លោក ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើន​ ដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។

គួរបញ្ជាក់ថា កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕

អត្ថបទទាក់ទង