ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីការស្វែងរកសន្តិភាពលំបាក ប៉ុន្តែគឺជាកាតព្វកិច្ចដែលកូនខ្មែរត្រូវធ្វើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីការស្វែងរកសន្តិភាពលំបាក ប៉ុន្តែគឺជាកាតព្វកិច្ចដែលកូនខ្មែរត្រូវធ្វើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីការស្វែងរកសន្តិភាពលំបាក ប៉ុន្តែគឺជាកាតព្វកិច្ចដែលកូនខ្មែរត្រូវធ្វើ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការស្វែងរកសន្តិភាពគឺជាការលំបាកណាស់ ប៉ុន្តែគឺជាកាតព្វកិច្ចដែលកូនខ្មែរត្រូវតែធ្វើ ហើយការធ្វើនេះទើបដឹងថាតម្លៃនៃសន្តិភាពមានទំហំធំធេងណាស់ ហើយការទប់ស្កាត់សង្រ្គាមគឺជាភារកិច្ចចាំបាច់ដើម្បីអភិវឌ្ឍប្រទេសជាតិ ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា លោកនិងក្រុមគ្រួសារក៏ជាអ្នកដែលរងគ្រោះដោយសាររបបខ្មែរក្រហមផងដែរដោយបានបាត់បង់កូនចំនួន២នាក់ ប៉ុន្តែកម្ពុជាយើងបែរជាត្រូវរងទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យទៅវិញ។ ប្រទេសទាំងនោះបានគាំទ្រការធ្វើរដ្ឋប្រហាររបស់លន់ នល់ និងគាំទ្រកៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ ប្រទេសប្រជាធិបតេយ្យមួយចំនួននោះ ក៏មិនដែលសោកស្តាយចំពោះទង្វើរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង