ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជំរុញឲ្យក្រសួងមហាផ្ទៃពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជំរុញឲ្យក្រសួងមហាផ្ទៃពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជំរុញឲ្យក្រសួងមហាផ្ទៃពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្លាក់ចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ដោយសារមានកត្តាពីរ ៖កត្តាទីមួយនៅខែមករា មានអ្នកស្រវឹងច្រើន ចូលឆ្នាំចិនស្រវឹងខ្មែរ តែពង្រឹងការអនុវត្តច្បាប់ទើបជាបញ្ហាពិតប្រាកដ។ លោកស្នើឲ្យយកចិត្តទុកដាក់លើការដោះស្រាយវិធានការនៅពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ជំរុញឲ្យក្រសួងមហាផ្ទៃ ត្រូវពង្រឹងការអនុវត្តច្បាប់ទើបជាការចាំបាច់បំផុត ដោយត្រូវដាក់ចេញនូវវិធានការនានា​ ធ្វើយ៉ាងណាអនុវត្តអោយបានម៉ឺងម៉ាត់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែទូលំទូលាយទូរទាំងប្រទស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ ហើយចំពោះការអនុវត្តវិធានការច្បាប់ត្រូវតឹងរ៉ឹងបំផុតនៅគ្រប់ទីកន្លែងដោយគ្មានការយោគយល់អ្វីទាំងអស់ចំពោះជនណាល្មើសច្បាប់ចរាចរណ៍​ ឧទាហរណ៍ ម្ចាស់បើកបរមានប័ណ្ណបើកបរ បើអ្នកបើកបរប្រព្រឹត្តខុសច្បាប់មួយដង ត្រូវកិបប័ណ្ណបើកបរមួយ បើប្រព្រឹត្តខុសលើកទី២ ត្រូវកិបម្តងទៀត បើនៅតែបន្តប្រព្រឹត្តខុសជាលើកទី៣ ត្រូវផាពិន័យធ្ងន់តែម្តង គឺដកសិទ្ធិមិនឲ្យបើកបរក្នុងរយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ នេះជាវិធានការមួយមិនត្រឹមតែដាក់ទណ្ឌកម្មទៅលើអ្នកបើកបរបានប្រព្រឹត្តនូវកំហុសធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញគឺជាការពារអាយុជីវិតរបស់ពួកគេ។ នេះជាវិធានមួយដែលល្អប្រសើរ​ ត្រូវដាក់អោយអនុវត្តតែម្តង​ដោយប្រកាន់ភ្ជាប់អោយបានតឹងរ៉ឹងបំផុត ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដោយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតទាបបំផុត៕

អត្ថបទទាក់ទង