ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យចំនួនពីរដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 135
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យចំនួនពីរដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យចំនួនពីរដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានតែវិស័យពីរតែប៉ុណ្ណោះដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេបំផុតនោះគឺវិស័យអប់រំ និងសុខាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ក្រសួងអប់រំ ប្រកាសជ្រើសរើសមន្រ្តីរាជការប្រមាណជាង៣ពាន់កន្លែង និងក្រសួងសុខាភិបាលជ្រើសរើសជាង១ពាន់កន្លែងផងដែរ ស្របតាមការចាំបាច់និងតម្រូវការក្នុងការងារ៕

អត្ថបទទាក់ទង