ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជំនាញនៃមន្ទីរទេស ចរណ៍និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
មន្ត្រីជំនាញនៃមន្ទីរទេស ចរណ៍និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស មន្ត្រីជំនាញនៃមន្ទីរទេស ចរណ៍និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស

ស្ទឹងត្រែង៖ មន្ត្រីជំនាញនៃ មន្ទីរទេសចរណ៏និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងរួមគ្នាចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស ស្រុកសេសាន បន្ទាប់មានការស្នើសុំពីបងប្អូន ជនជាតិព្នង ឱ្យជួយរៀបចំជា រមណីយដ្ឋានធម្មជាតិទេស ចរណ៍បែបវប្បធម៌នៅឆ្នាំ ២០២១នេះ។

ក្នុងឱកាសចុះពិនិត្យធន ធានធម្មជាតិនៅក្នុងបរិវេណវត្តក្បាលរមាសថ្មី នៅថ្ងៃទី២៦ មករាឆ្នាំ២០២១នេះ លោកស្រីញើច សារឿនប្រធានស្តីទី មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានគាំទ្រចំពោះការស្នើឡើងនេះ ហើយក្នុងនាមស្ថាប័នពាក់ព័ន្ធលោកស្រីនឹងធ្វើលិខិតជាផ្លូវការស្នើសុំទៅអាជ្ញាធរខេត្តដើម្បីសុំការឯកភាព។

លោកស្រី ស្នើឱ្យអាជ្ញាធរភូមិឃុំនិងប្រជាពលរដ្ឋ ត្រូវសម្អាតទីធ្លានេះ ឱ្យបានស្អាត ចំណែកសម្បត្តិធម្មជាតិពាក់ព័ន្ធ ត្រូវរក្សាទុក ដូចជាថ្មធំៗ ដើមឈើធំមានម្លប់ និងធនធានផ្សេងៗទៀត សម្រាប់ទុកតុបតែងលំអទាក់ ទាញភ្ញៀវទេសចរឱ្យមកទស្សនា ។

លោកអ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា សក្តានុពលនេះអាចរៀបចំជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ធម្មជាតិបាន ព្រោះមានវត្តអារាមផង មានដុំថ្មធំៗខ្លះត្រួតគ្នាហាក់បីដូចជាមរតកនៅសេសសល់ពីដូនតាយើងជំនាន់ដើមមក ។

លោកបន្តថា ការងារអភិវឌ្ឍន៏រមណីយដ្ឋាននេះ មន្ទីទេសចរណ៏នឹងជួយផ្តល់ជាបច្ចេក ទេស រៀបចំឱ្យត្រូវទៅតាមស្តង់ដារ តាមបែបវប្បធម៌ជនជាតិ។

លោក គ្រុ យូរ ជនជាតិព្នងជាមេភូមិក្បាលរមាស បានបញ្ជាក់ថា ទីកន្លែងនេះ (ដុំថ្មធំៗ)ជាទីតាំងប្រវត្តិសាស្ត្ររបស់បងប្អូនជនជាតិព្នង ក្នុងសម័យដើម ទៅណាមកណាតែងនាំគ្នាមកធ្វើការបន់ស្រន់សុំសេចក្តីសុខ ជាពិសេសនៅពេលពួកគាត់ចេញទៅរកឃ្មុំព្រៃជាដើម។

លោកបន្តថា មកដល់បច្ចុប្បន្ននេះបងប្អូនជនជាតិ ចាត់ទុកសម្បត្តិធម្មជាតិទាំងនេះ មានសក្តានុពលបំរើឱ្យវិស័យទេស ចរណ៍ ហើយកំពុងត្រូវបាននាំគ្នាធ្វើការអភិរក្សព្រោះចង់ ឱ្យមានអភិវឌ្ឍធ្វើជាកន្លែងទេសចរណ៏ធម្មជាតិបែបវប្បធម៌។

សូមបញ្ជាក់ថា តំបន់វប្បធម៌បែបប្រវត្តិសាស្ត្រនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧៨ស្ទឹងត្រែង-រតនគីរី នៅ ក្នុងភូមិក្បាលរមាសថ្មី មានចំងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង៧០គីឡូម៉ែត្រ៕

អត្ថបទទាក់ទង