ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នឹងមានការកសាងផ្លូវបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពវិស័យទេសចរណ៍នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នឹងមានការកសាងផ្លូវបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពវិស័យទេសចរណ៍នៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នឹងមានការកសាងផ្លូវបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពវិស័យទេសចរណ៍នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងកសាងផ្លូវជាច្រើនបន្ថែមទៀតរាប់ទាំងផ្លូវដែលតភ្ជាប់ពីខេត្តកោះកុង តាមព្រំដែនកម្ពុជា ថៃ ទៅថ្មដា ហើយចេញពីថ្មដា ខេត្តពោធិ៍សាត់ ទៅខេត្តប៉ៃលិន ទៅខេត្តបាត់ដំបងជាដើម។

លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្ត ទៅនៅសណ្ឋាគារសុខាភ្នំពេញ ស្ថិតក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងផ្លូវនៅតាម ខ្សែក្រវ៉ាត់ព្រំដែននេះគឺដើម្បីធានាឱ្យទេសចររបស់យើងទាំងទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរនៅតាមតំបន់ព្រំដែនទូទាំងប្រទេសកម្ពុជា តែម្តង៕

អត្ថបទទាក់ទង