ខ្មែរប៉ុស្ដិ៍ Close

ហាសហា! សុវត្ថិ មុនីនាគ ធ្វើត្រាប់កាយវិការតាម ព្រាប សុវត្តិ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 956
ហាសហា! សុវត្ថិ មុនីនាគ ធ្វើត្រាប់កាយវិការតាម ព្រាប សុវត្តិ (មានវីដេអូ)ហាសហា! សុវត្ថិ មុនីនាគ ធ្វើត្រាប់កាយវិការតាម ព្រាប សុវត្តិ (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះកំពូលតារាចម្រៀងល្បីល្បាញ នៅក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង ៣ នាក់របស់ខ្លួន កំពុងតែទាក់ទាញបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគ្រប់ស្រទាប់ ទៅលើទឹកដមសំឡេង ក៏ដូចជាទៅលើការសម្តែងផងដែរ នៅក្នុងបទចម្រៀងនានា ដែលបានចេញជាបន្តបន្ទាប់។

ហើយជារឿយៗ ក្រុមគ្រួសាររបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏តែងតែបានទទួលនូវការកោតសរសើរពីមហាជនថា គឺជាគ្រួសារកក់ក្តៅ និងមានសុភមង្គលយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ។

ជាក់ស្តែង កាលពីយប់មិញនេះ នៅលើហ្វេសប៊ុករបស់ សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី២ បានបង្ហោះនូវវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ខ្លួនកំពុងតែរៀនធ្វើស្ទាយយកតម្រាប់តាមលោក ព្រាប សុវត្ថិ ជាឪពុកពេលកំពុងថតបង្ហាញម៉ូត។

ឃើញហើយពិតជាអស់សំណើច កូនប្រុសលោក ព្រាប សុវត្ថិ ពិតជាច្រឡឺមមិនណយទេ ពូកែកូរឪពុកណាស់៕

ទស្សនាវីដេអូខាងក្រោម៖