ខ្មែរប៉ុស្ដិ៍ Close

    កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1607
    កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ

    ស្វាយរៀង៖ ក្រោយពីទទួលបានព័ត៌មានរបស់អាជ្ញាធរមូលដ្ឋាន ដោយបានការចាត់តាំងពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃ អាទិត្យ ១៥កើត ខែវិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារសាខា ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារដែលរងគ្រោះ រលំផ្ទះខូចខាតទាំងស្រុង សរុប ១៣ ខ្នង នៃគ្រួសារ ខូចខាតមួយផ្នែក ៥៤ នៃគ្រួសារ ខូចខាតស្រាល ៨៥ ខ្នង នៃគ្រួសារ នៅស្រុកស្វាយជ្រំរលំទាំងស្រុង ១០ ខ្នង នៃគ្រួសារ មួយផ្នែក ៥៤ ខ្នង នៃគ្រួសារ ខូចខាតស្រាល ៧៩ ខ្នង នៃគ្រួសារ នៅស្រុកស្វាយទាប រលំទាំស្រុង ៣ ខ្នង ស្រាល ៦ ខ្នង នៅ សរុបរួម ១៥២ ខ្នង នៃគ្រួសារទទួលផល។

    អំណោយបានចែកជូនដល់គ្រួសាររងគ្រោះតាមប្រភេទរលំទាំងស្រុង ១៣ ខ្នង ក្នុងទទួលបាន អង្ករ ៣០ គីឡូក្រាម កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ២០០,០០០ រៀល។ គ្រួសាររងគ្រោះមួយផ្នែក ៥៤ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គីឡូក្រាម កៅស៊ូតង់ ១ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ១០០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះស្រាល ៨៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀលផងដែរ៕

    អត្ថបទទាក់ទង