ខ្មែរប៉ុស្ដិ៍ Close

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងស្រុកត្រាំកក់ ចំនួន ៥២គ្រួសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងស្រុកត្រាំកក់ ចំនួន ៥២គ្រួសារ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងស្រុកត្រាំកក់ ចំនួន ៥២គ្រួសារ

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តតាកែវ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលរងស្រុកត្រាំកក់ រួមជាមួយសប្បុរសជន បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ រលំផ្ទះ បើងដំបូល ក្បឿង ស័ង្កសី ធ្លាក់សសរពីជើងតាង ក្នុងឃុំ ឧត្តមសូរិយា ៤២គ្រួសារ ឃុំលាយបូរ ៥គ្រួសារ និងឃុំអង្គតាសោម ៥គ្រួសារ ក្នុងស្រុកត្រាំកក់។

លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំ នូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនគ្រួសាររងគ្រោះដោយក្តីនឹករលឹក អាណិតអាសូរ ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខដល់ ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់ ជាតិសាសន៍ សាសនាអ្វីឡើយ ឬនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោក អ៊ូច ភា ក៏បានផ្ញើសារដាស់តឿន និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងគិតគូររកទីតាំងសុវត្ថិភាព នៅអំឡុងពេលមានខ្យល់កន្រ្តាក់កើតមានម្តងៗ។

អំណោយបានផ្ដល់ជូនរួមមានអង្ករ ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ តង់ធំមួយ និងបានបន្ថែមថវិកាមួយចំនួនផង ក្នុងនោះផង លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត តាកែវ បានជួយឧបត្ថម្ភនូវគ្រួសាររងគ្រោះស្រាលបន្តិចបន្តួច ២០ម៉ឺនរៀល រងគ្រោះមធ្យម ៣០ម៉ឺនរៀល និងរងគ្រោះធ្ងន់ធ្ងរ ៥០ម៉ឺនរៀល ផងដែរ៕

អត្ថបទទាក់ទង