ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិត តាមគ្រប់រូបភាពក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបានបន្តរា ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះក្រោមទស្សនៈទានថ្មីគឺ «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។

ក្នុងឱកាសដ៏មានអត្ថន័យនៃការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិតទាំងអស់ គ្រប់ភូមិសិក្សា ដែលបាន និងកំពុងសស្រាក់សស្រាំ រៀបចំខ្លួនដើម្បីអបអរសាទរពិធីនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃដែលត្រឡប់មកកាន់សាលារៀនវិញ នៅក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នាបន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ៕

អត្ថបទទាក់ទង