ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី ករណីអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ នៅកម្ពុជា។

អ្នកជាសះស្បើយគឺជាបុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន ៣៦១នាក់ និងអ្នកជំងឺចំនួន ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៩នាក់ និង២នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង