ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេ​ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 20
ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេ​ នៅថ្ងៃនេះ ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ ខណៈមិនមានអ្នកឆ្លងថ្មីនោះទេ​ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកជំងឺកូវីដ-១៩ ម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងគ្មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។

អ្នកជំងឺដែលជាសះស្បើយនោះ គឺជាបុរសជនជាតិចិន អាយុ២៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៨០នាក់ (ស្រី្ត ៥៦នាក់ និងបុរស ២២៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៦នាក់ (ស្រី ៥៤នាក់ និងបុរស ២២២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៤នាក់៕

អត្ថបទទាក់ទង