ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលអនុញ្ញាតអោយភោជនីយដ្ឋាន និងហាងទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
រាជរដ្ឋាភិបាលអនុញ្ញាតអោយភោជនីយដ្ឋាន និងហាងទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ រាជរដ្ឋាភិបាលអនុញ្ញាតអោយភោជនីយដ្ឋាន និងហាងទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដរបស់ក្រសួង។

លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអនុញ្ញាតឲ្យបើកនូវភោជនីយដ្ឋាន ជាមួយនឹងហាងទំនិញផ្សេងៗ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ឲ្យដំណើរការដូចធម្មតាឡើងវិញ ប៉ុន្តែការបើកឡើងវិញនេះ គឺត្រូវគោរពតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាលជាចាំបាច់។

សូមជម្រាបថា បន្ទាប់ពីផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍លើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ និងចាំបាច់មួយចំនួនភ្លាមៗ ដោយមានការបិទភោជនីយដ្ឋាន និងហាងទំនិញដែលឆ្លងជំងឺ បានចូលទៅពិសាអាហារ និងទិញទំនិញនៅទីនោះ។

មនុស្សខ្ទង់ម៉ឺននាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងនោះរកឃើញវិជ្ជមានចំនួន ៤១នាក់។ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងចំណោមអ្នកជំងឺទាំង៤១នាក់ មានចំនួន៣៧នាក់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ៤នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ៕

អត្ថបទទាក់ទង