ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាម រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ ទ្រុងទ្រាយធំលើកទី២

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
ខេត្តកំពង់ចាម រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ ទ្រុងទ្រាយធំលើកទី២ ខេត្តកំពង់ចាម រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ ទ្រុងទ្រាយធំលើកទី២

នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខ​ទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់(SINOVAC) ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទូទាំខេត្តដោយស្ម័គ្រចិត្ត និងមិនមានការបង់ថ្លៃឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចូលរួម ចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាការចូលរួមអនុវត្ដន៍​នូវវិធានការ​សុខាភិ​បាល ដើម្បីការពារការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ពិសេសទទួលបាននូវការគាំពារនិងការពារនៃការឆ្លងដោយជំងឺកូវីដ-១៩ ក្នុងរង្វង់ប្រមាណជា ៩០ភាគរយនៃការឆ្លង។ ដូចនេះមានតែការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩នេះហើយ ទើបយើងធានាបានការប្រឈម និងការឆ្លងតិចតួចដល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់បងប្អូនទាំងអស់ បន្ទាប់ពីបានទទួលបាន នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យទើបទទួល បាននូវប្រសិទ្ធភាពរបស់វាក់សាំង ហើយគប្បីធ្វើការផ្សព្វផ្សាយដល់សាធារណជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះផងដែរ ព្រមទាំងណែនាំដល់ពួកគាត់ ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដោយមិនមានការបង់ប្រាក់ឡើយ ហើយកត្តាសំខាន់បំផុតនោះដើម្បីការពារការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងគ្រួសារ នៅក្នុងប្រទេស និងសហគមន៍របស់យើង។

សូមបញ្ជាក់ថា ការចាក់វាក់សាំងលើកទីមួយ គឺទទួលបានលើតែមន្ត្រីជួរមុខ ដែលត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ហើយលើកទីពីរនេះគឺ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទៅមានសិទ្ធិនឹងទទួល បានចាក់វាក់សាំង ការពាជំងឺកូវីដ-១៩នេះដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដែលខេត្តមានទីតាំង សម្រាប់ធ្វើការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះមានចំនួន២៩ទីតាំង៕

អត្ថបទទាក់ទង