ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកសារ 53
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ត លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារអាមេរិក ដោយគិតពីខែមករា ឆ្នាំ ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នេះបើតាមយោងតាមសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧) ដែលទទួលបាននៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនេះការបន្តលើកលែងពន្ធប្រថាប់ត្រានេះ, រាជរដ្ឋាភិបាលក៏បានសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារ សម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១។ នៅពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបន្តលើកលែងពន្ធសម្រាប់រយៈពេល១ឆ្នាំទៀត ៕

អត្ថបទទាក់ទង