ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ចំណុចដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ចំណុចដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ចំណុចដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍

ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍។

អនុសាសន៍ក៏ដូចជាបទបញ្ជាទាំងនោះរួមមាន៖

  • ទី១- តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរ ត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រូពេទ្យហត់ណាស់ហើយ។
  • ទី២- ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង)។
  • ទី៣- ត្រូវអនុវត្ត៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
  • ទី៤- នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូលវាស់កម្តៅនិងរៀបចំកន្លែងអង្គុយរក្សាគម្លាតតាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ៕

អត្ថបទទាក់ទង