កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៣នាក់ និងអ្នកស្លាប់ចំនួន ៨នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៦៣នាក់ និងអ្នកស្លាប់ចំនួន ៨នាក់ (ក្នុងនោះមាន ៥នាក់មិនបានចាក់វ៉ាក់សាំង)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១០នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨,០០០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៣,៥២៧នាក់ និងស្លាប់សរុបចំនួន ២,៧៥១នាក់៕