ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 49
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤ សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤

(ភ្នំពេញ)៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វ៉ាង យី បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន៤។

ឯកសារខាងលើនោះមាន៖ ១.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា, ២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង, ៣. លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង៤.លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន៕

អត្ថបទទាក់ទង