ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែរក្សាគោលការណ៍ ៣ចំណុចដដែលចំពោះបញ្ហាសមុទ្រចិនខាងត្បូង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែរក្សាគោលការណ៍ ៣ចំណុចដដែលចំពោះបញ្ហាសមុទ្រចិនខាងត្បូង សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែរក្សាគោលការណ៍ ៣ចំណុចដដែលចំពោះបញ្ហាសមុទ្រចិនខាងត្បូង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាដោះស្រាយបានឬមិនបាន មិនមែនជាកំហុសរបស់កម្ពុជានោះទេ ដោយសារប្រធានអាស៊ានពុំមែនជាចៅក្រមដែលត្រូវវាស់ដីចែកឱ្យគេនោះឡើយ។ ទន្ទឹមនឹងនោះ ពាក់ព័ន្ធបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគោលជំហររបស់កម្ពុជាចំនួន៣ចំណុចដដែលចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គោលការណ៍ទាំង៣ចំណុចនោះរួមមាន៖ ទី១-គោរពអនុវត្តយ៉ាងពេញលេញនូវ DOC ទី២-ប្រកាន់យកស្មារតីសម្របសម្រួលគ្នាសម្រាប់ភាគីពាន់ព័ន្ធទាំងអស់នៅក្នុងបញ្ហានេះ និងទី៣-ខិតខំសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC។

សម្តេចតេជោ ហ៊ុន សែន ក៏ស្នើសុំអ្នកវិភាគទាំងឡាយ កុំឱ្យយកបញ្ហាសមុទ្រចិនខាងត្បូងធ្វើជាដុំថ្មក្តៅបោះមកឱ្យកម្ពុជា សុំធ្វើបញ្ហានេះឱ្យទៅជាដំឡូងក្តៅវិញ ព្រោះបើទុកបន្តិច នឹងអាចហូបបានទាំងអស់គ្នា៕

អត្ថបទទាក់ទង