ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯងឯករាជ្យមិនរណបបរទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯងឯករាជ្យមិនរណបបរទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯងឯករាជ្យមិនរណបបរទេស

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានពង្រឹងកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង ៧% ដែលពេលនេះ កម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯងដោយឯករាជ្យ មិនស្ថិតនៅក្រោមគំនាប និងទារុណកម្មសេដ្ឋកិច្ចបរទេស។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់ពីបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវ «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរជាតិបង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានពង្រឹងកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង ៧% ដែលពេលនេះកម្ពុជាមានសមត្ថភាព និងលទ្ឋភាពដកដង្ហើមរស់ដោយខ្លួនឯងដោយឯករាជ្យ មិនស្ថិតក្រោមគំនាប និងទារុណកម្មសេដ្ឋកិច្ចបរទេស។

នៅថ្ងៃនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបង្ហាញនូវក្តីនឹករឮក គោរពស្រឡាញ់ និងជំនឿជឿជាក់ប្រកបដោយភាពកក់ក្តៅបំផុត ដែលលោកជោនាយករដ្ឋមន្រ្តី តែងតែមានក្តីស្រឡាញ់ និងព្រហ្មវិហារធម៍ចំពោះពលរដ្ឋខ្មែរទូទាំងប្រទេស។

ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យកម្ពុជារស់ឡើងវិញគ្រប់វិស័យ ជាមួយនឹងកិត្យានុភាព និងមោទនភាពជាតិ ដែលកូនខ្មែរចងចាំ និងយកគម្រូតាមដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង