ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ បានផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីរសៀលម្សិលមិញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ថវិកាទាំងនេះត្រូវបានរៀបចំចាត់ចែងប្រគល់ជូនអភិបាល នៃគណៈអភិបាលខេត្តទាំងពីរផងដែរ។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃនេះផងដែរ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន របស់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង