ខ្មែរប៉ុស្ដិ៍ Close

ចិញ្ចឹមសត្វរុយដើម្បីបម្រើវិស័យកសិកម្មនិងបរិស្ថាននៅកម្ពុជាជាលើកដំបូង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ មុខរបរ 76
ចិញ្ចឹមសត្វរុយដើម្បីបម្រើវិស័យកសិកម្មនិងបរិស្ថាននៅកម្ពុជាជាលើកដំបូង ចិញ្ចឹមសត្វរុយដើម្បីបម្រើវិស័យកសិកម្មនិងបរិស្ថាននៅកម្ពុជាជាលើកដំបូង

សត្វរុយត្រូវបានកសិករចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជាជាលើកដំបូង ផ្ទុយពីមុនដែលគេតែងតែ
ចាត់ទុកសត្វនេះជាសត្វកខ្វក់ និងជាភ្នាក់ងារ ចម្លងមេរោគជាដើម។លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញបាន
ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សត្វរុយមានចំនួន២៦០០ប្រភេទ ហើយរុយដែលមានអត្ថប្រយោជន៍មានតែចំនួន៣៥០ប្រភេទប៉ុណ្ណោះ ហើយរុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Flyជា ប្រភេទសត្វរុយមានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង៤០ភាគរយខុសពីសត្វរុយធម្មតាដែលភ្នាក់ងារចម្លងមេរោគរោមអាហារ កាកសំណល់កខ្វក់ និង លាមកជាដើម ។

លោកបន្តថា សត្វរុយនេះ ត្រូវបានចិញ្ចឹមសម្រាប់យកទៅធ្វើជាចំណីរបស់មាន់ ទា ត្រី ឪឲាកង្កែបសត្វផ្សេងៗទៀត ព្រោះសត្វរុយប្រភេទនេះ មានសារធាតុប្រូតេអ៊ីនខ្ពស់ពេលយកទៅឱ្យសត្វវាស៊ីឆាប់ធំធាត់លឿន និងទទួលបានផលច្រើន។៦បន្លែផ្លែឈើរលួយហ្នឹង វាបំលែងសារធាតុទាំងអស់ទៅជាអាហារ ហើយទៅជាជីកំប៉ុសទៀត ពេលយើងចិញ្ចឹម គឺយើងមានរបៀបនៃការគ្រប់គ្រង។ អ៊ីចឹងរុយហ្នឹង វាមានតម្លៃ យើងមិនអាចឱ្យវាហើរពាសវាលពាសកាលបានទេ ចំពោះការហើរក៏ទៅណាអត់រួចដែរ ព្រោះទីកន្លែងរបស់យើងមានសត្វចាប ត្រចៀកកាំ មិនអាចទៅដល់ផ្ទះបងប្អូនទេ»។

ចំណែកលោក ប៊ុន ចាន់ វីរៈ កសិកររស់នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានប្រាប់ដឹងដែរថា ការចិញ្ចឹមរុយនេះ គឺ មិនមែនជា រឿងប្លែកនោះទេ ព្រោះនៅប្រទេសធំៗ រីកចម្រើន ខាងកសិកម្ម ក៏គេបានយល់ពីអត្ថប្រយោជន៍ នៃសត្វរុយនេះ គឺគេ ចិញ្ចឹមវា ជាលក្ខណៈធម្មតាទៅហើយ ។

លោកបញ្ជាក់ថា ពូជរុយដែលលោកយកមកចិញ្ចឹមនេះ គឺមិនបានយកមកពីណានោះទេ ដោយលោកមានវិធីសាស្រ្តក្នុងការទាក់ទាញវាឱ្យមកពងកូនតាមរយៈការដាក់ចំណីក្នុងកន្លែងមួយមានរៀបចំជាធុងដាក់កាកសំណល់ផ្ទះបាយ និងផ្លែឈើស្អុយរលួយឱ្យវាស៊ីជាដើម។ បន្ទាប់មកវានឹងពងនៅលើកាកសំណល់ទាំងអស់នោះហើយយកពងនោះទៅដាក់កន្លែងណាមួយ។ បន្ទាប់ពីបីថ្ងៃក្រោយមកវានឹងញាស់ជាដង្កូវអាចឱ្យសត្វមាន់ទា ត្រី និងសត្វផ្សេងៗស៊ី។បន្ថែមពីនេះទៀតនៅពេលយើងទុកបាន១៥ថ្ងៃបន្ទាប់មកទៀតដង្កូវនោះនឹងក្លាយជារុយ។ បានអាយុ៣ថ្ងៃវានឹងពងបន្តទៀត។ «រុយផ្ទះធម្មតា វាពងលើកសំណល់ តែរុយនេះវាពងពីលើសំណល់ហ្នឹង យើងត្រូវដាក់អីមួយជាន់ដើម្បីទ្រាប់វា បន្ទាប់មកយើងនឹងយកឈើដើម្បីទ្រាប់វា បងប្អូនអាចយកឈើ ឫ ក្រដាសឡាំងដែលមានប្រហោងៗ រុយនឹងវាពងនៅលើហ្នឹង បើបងប្អូនដាក់នៅក្នុងម្លប់ មិនចាំបាច់គ្របវាទេ បើបងប្អូនដាក់នៅខាងក្រៅ ត្រូវគ្របវាតែទុកប្រហោង សម្រាប់រុយចូលពង យើងទុកវាមួយសប្តាហ៍ ឫ ពីរសប្តាហ៍រុយនឹងវាមកពង អ៊ីចឹង បន្ទាប់មកយើងយកវាមកភ្ញាស់ ដោយប្រើចំណីផ្សេងៗ នៅពេលដែលវាញាស់ហើយវានឹងស៊ីកាកសំណល់ក្នុងផ្ទះនឹងអស់ វាស៊ីអស់ហើយ យើងមើលវាថាវាធំនៅ ពេលវាធំហើយ យើងយកទៅចាក់ឱ្យមាន់ស៊ី»។

សូមបញ្ជាក់ថា ពងសត្វរុយ Black Sodier Fly មួយខាំតម្លៃ១០០ដុល្លារហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី១០០ទៅ២០០គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមតម្លៃ១០ដុល្លារ៕

អត្ថបទទាក់ទង