ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសវគ្គវិជ្ជាជីវៈនាយកសាលាមធម្យសិក្សាទុតិយភូមិជំនាន់ទី២ ក្នុងឆ្នាំសិក្សា២០១៨-២០១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ មុខរបរ 114

ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលនិស្សិតឱ្យចូលរៀនវគ្គវិជ្ជាជីវៈនាយក សាលាមធ្យមសិក្សាទុតិយភូមិ ចំនួន១០០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាល រយៈពេល៦ខែ ឱ្យចូលរៀននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ។ សញ្ញាបត្រវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិនេះមានតម្លៃសមមូលនឹងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់។

លក្ខខណ្ឌ៖

  • កំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
  • មានក្របខណ្ឌគ្របង្រៀនកម្រិតឧត្តម និងមានឋាន្តរស៏ក្តិទី៣ ថ្នាក់លេខ១ឡើងទៅ (ក៣.១)។ ចំពោះគ្រូបង្រៀនកម្រិតឧត្តមជ័យលាភីពានរង្វាន់សម្ដេចតេជោហ៊ុនសែន ត្រូវបានផ្ដល់អាទិភាព។
  • មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

ការប្រឡងជ្រើសរើស៖

  • ផុតកំណត់ឈប់ទទួលពាក្យថ្ងៃទី២០ តុលា ២០១៨ វេលាម៉ោង៥:០០រសៀល
  • សម័យប្រឡង៖ ០៥ វិច្ឆិកា ២០១៨
  • វិញ្ញាសាប្រឡង៖
    • ១. វិញ្ញាសា ជំនាញពាក់ព័ន្ធនឹងការងារនាយកសាលា រយៈពេល៣ម៉ោង មេគុណ២
    • ២. វិញ្ញាសាវប្បធម៌ទូទៅ រយៈពេល១ម៉ោង៣០នាទី មេគុណ១
    • ៣. វិញ្ញាសាភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី មេគុណ១
  • ទីកន្លែងដាក់ពាក្យ៖ ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ នៃវិទ្យាស្ថានជាតិអប់រំ

សម្រាប់ព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងផ្ទាល់ជាមួយ៖

  • វិទ្យាស្ថានជាតិអប់រំ ស្ថិតនៅកាច់ជ្រុងខាងជើងជាប់វិមានឯករាជ្យតាមបណ្ដោយមហាវិថីព្រះនរោត្តម
  • ទំនាក់ទំនងដាក់ពាក្យ ០៩៨ ២៥៧ ៦៣២
  • Email: siengveasna@gmail.com
  • FB Page: NIE Cambodia

អត្ថបទទាក់ទង