ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព្រះបរមរាជវាំង ជូនដំណឹងពីការផ្អាកចូលទស្សនាព្រះបរមរាជវាំងមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 88
ក្រសួងព្រះបរមរាជវាំង ជូនដំណឹងពីការផ្អាកចូលទស្សនាព្រះបរមរាជវាំងមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ក្រសួងព្រះបរមរាជវាំង ជូនដំណឹងពីការផ្អាកចូលទស្សនាព្រះបរមរាជវាំងមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

ក្រសួងព្រះបរមរាជវាំង ជូនដំណឹងដល់សាធារណជន ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ពីការផ្អាកឲ្យចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19។

តាមសេចក្តីជូនដំណឹង ដែលចុះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងបានបញ្ជាក់យ៉ាងថា «ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនដំណឹង ចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ-១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការបើកឲ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងនៅពេលក្រោយ»។

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទទាក់ទង