ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាស​ច្រាន​ចោល​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែលថា​មាន​ជនជាតិ​វៀតណាម ០៣​នាក់ មាន​វីរុស​កូ​វីដ​១៩ បន្ទាប់ពី​ត្រលប់​ពី​កម្ពុជា​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47
ក្រសួងសុខាភិបាល ប្រកាស​ច្រាន​ចោល​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែលថា​មាន​ជនជាតិ​វៀតណាម ០៣​នាក់ មាន​វីរុស​កូ​វីដ​១៩ បន្ទាប់ពី​ត្រលប់​ពី​កម្ពុជា​ ក្រសួងសុខាភិបាល ប្រកាស​ច្រាន​ចោល​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែលថា​មាន​ជនជាតិ​វៀតណាម ០៣​នាក់ មាន​វីរុស​កូ​វីដ​១៩ បន្ទាប់ពី​ត្រលប់​ពី​កម្ពុជា​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែល​បាន​ផ្សព្វផ្សាយ​ថា មាន​ជនជាតិ​វៀតណាម​ចំនួន ០៣​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រកព្រំដែន​បាវិត​-​ម៉ុក​បៃ​។

​លោកជំទាវ​វេជ្ជបណ្ឌិត បានបញ្ជាក់​នា​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ថា ៖ « នេះ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទេ​។ ករណីនេះ​គឺ​ពួកគេ​អាច​ឆ្លង​នៅ​ប្រទេស​វៀតណាម​តែម្តង »​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅនេះ សារព័ត៌មាន​វៀតណាម VN Express បាន​ចុះផ្សាយ​ថា មាន​ជនជាតិ​វៀតណាម​ចំនួន ០៣​នាក់ ដែល​ត្រឡប់​ពី​កម្ពុជា កាលពី​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ តាម​ច្រកព្រំដែន​បាវិត​-​ម៉ុក​បៃ នៃ​ខេត្តស្វាយរៀង កម្ពុជា និង​ខេត្ត​តៃនិញ វៀតណាម ត្រូវបាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ ក្នុងនោះ​ការធ្វើ​តេស្ត​លើក​ទី​១ សុទ្ធតែ​អវិជ្ជមាន ប៉ុន្តែ​ការធ្វើ​តេស្ត​លើក​ទី​២ ទើប​វិជ្ជមាន​៕​

អត្ថបទទាក់ទង