ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសទាត់ចោលនូវការបង្ហោះផ្សាយព័ត៌មានប្រឌិតមួយដែលថា អ្នកជំងឺដែលស្លាប់នៅកម្ពុជាទាំងអស់ សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 4
អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសទាត់ចោលនូវការបង្ហោះផ្សាយព័ត៌មានប្រឌិតមួយដែលថា អ្នកជំងឺដែលស្លាប់នៅកម្ពុជាទាំងអស់ សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩ អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសទាត់ចោលនូវការបង្ហោះផ្សាយព័ត៌មានប្រឌិតមួយដែលថា អ្នកជំងឺដែលស្លាប់នៅកម្ពុជាទាំងអស់ សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩

នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសទាត់ចោលនូវការបង្ហោះផ្សាយនូវព័ត៌មានប្រឌិតមួយដែលថា អ្នកជំងឺដែលស្លាប់នៅកម្ពុជាទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩។

លោកស្រី បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺមានតែម្នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ហើយគាត់ម្នាក់នោះមិនបានស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះទេ។

លោកស្រី បានបន្ថែមទៀតថា ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាការជួយឲ្យសរីរាង្គបុគ្គលបង្កើតបាននូវកងការពារពីការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ-១៩។ លោកស្រីបន្តទៀតថា បច្ចុប្បន្នមានប្រជាជនរាប់សិបលាននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ។

លើសពីនេះ លោកស្រី ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយនូវព័ត៌មានបែបនេះ៕

អត្ថបទទាក់ទង