ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតំបន់ហាមឃាត់សាងសង់ស្ថានីយប្រេងឥន្ធនៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតំបន់ហាមឃាត់សាងសង់ស្ថានីយប្រេងឥន្ធនៈ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតំបន់ហាមឃាត់សាងសង់ស្ថានីយប្រេងឥន្ធនៈ

កំពង់ឆ្នាំង៖ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីពិនិត្យពិភាក្សាឆ្លងយោបល់លើលទ្ធផលនៃការកំណត់តំបន់ឈប់បន្តផ្ដល់ លិខិតអនុញ្ញាតសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងតំបន់ហាមឃាត់សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនទៀត៕

 

អត្ថបទទាក់ទង