ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធ។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត។

ឆ្លៀតក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ត បានលើកឡើងថា៖ គោលបំណងនៃការបង្កើតវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល (វ.ស.ស) មានពីរចំណុចសំខាន់ៗ គឺពង្រឹងភាពជាម្ចាស់ការ និងរក្សាសន្ដិភាព។

លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្តបានធ្វើបទបង្ហាញដោយសង្ខេបស្ដីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីគណបក្សនយោបាយ។

កិច្ចបន្ទាប់ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានធ្វើបទបង្ហាញលិខិតបទដ្ឋានពាក់ព័ន្ធនានារួមមាន៖

១. សេចក្ដីជូនដំណឹងលេខ១៧៥៣ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្ដីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

២. សេចក្ដីជូនដំណឹងលេខ៧០៥ សជណ ចុះថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃស្ដីពីការបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

៣. ប្រកាសរួមស្ដីពីអាករចុះបញ្ជីគណបក្សនយោបាយ

៤. សេចក្ដីជូនដំណឹងស្ដីពីការរំលឹកចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់

៥. សេចក្ដីជូនដំណឹងស្ដីពីការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

៦. សេចក្ដីជូនដំណឹងលេខ២៥៩ សជណ ចុះថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈឲ្យគណបក្សនយោបាយធ្វើសកម្មភាព ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ និង

៧. បញ្ជីឈ្មោះគណបក្សនយោបាយ ដែលបានចុះបញ្ជីឈ្មោះគណបក្សនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ គិតត្រឹមថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ គឺមានចំនួន៣៨គណបក្សនយោបាយ៕

អត្ថបទទាក់ទង