ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ឆ្នាំងធ្វើខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
ខេត្តកំពង់ឆ្នាំងធ្វើខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ ខេត្តកំពង់ឆ្នាំងធ្វើខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ

កំពង់ឆ្នាំង៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោក ឈួរ ច័ន្ទឌឿន បានអញ្ជើញជាអធិបតីភាពពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ១៨៨៦ – ១ ឧសភា ២០១៨ក្រោមប្រធានបទ (សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ) នៅសាលាស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុក និងកម្មករនិយោជិត យ៉ាងច្រើនកុះករ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ត្រូវ រក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឲ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូលផងដែរ ។ ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន នឹងត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើតសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈដើម្បីការរីកចំរើន និងមានអនាគតរឹងមាំភ្លឺស្វាង ។ ត្រូវខិតខំអនុវត្តច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានាដើម្បីរក្សាស្ថិរភាពរបស់សហគ្រាស គ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត ។ត្រូវខិតខំពង្រឹងភាពសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិតដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិដូចប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាកម្មករនិយោជិតត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយរបស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូជីវិតមិនអាចខ្វះបានឡើយ ។ សូមយកឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភានេះ ធ្វើការរៀបចំសកម្មភាពវប្បធម៌សិល្បៈ ការសម្រាកលំហែកម្សាន្តរីករាយតាមលទ្ធភាពនិងលក្ខណៈសម្បត្តិរៀងៗខ្លួនហើយត្រូវចៀសវាងធ្វើសកម្មភាពដែលនាំឲ្យរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិយាកាសសប្បាយរីករាយរបស់សង្គមជាតិ ៕

 

អត្ថបទទាក់ទង