ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តសៀមរាបអះអាងថា ការបង្កើតសហគមន៍កសិកម្មពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 53
កសិករខេត្តសៀមរាបអះអាងថា ការបង្កើតសហគមន៍កសិកម្មពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់ កសិករខេត្តសៀមរាបអះអាងថា ការបង្កើតសហគមន៍កសិកម្មពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់

កសិករខេត្តសៀមរាបអះអាងថា ការបង្កើតសហគមន៍កសិកម្មពិតជាផ្តល់ផលប្រយោជន៍ជាច្រើនដល់ជីវភាពពួកគាត់ឱ្យមានភាពល្អប្រសើរឡើង។ អ្នកស្រី ខ្វាត ម៉ាត្តី អាយុ២៧ឆ្នាំជាកសិករ រស់នៅក្នុងស្រុកប្រាសាទបាគងបានឱ្យដឹងថា អ្នកស្រីបានចូលរួមជាសមាជិកសហគមន៍កសិកម្មនៅស្រុកប្រាសាទបាគងរយៈពេលប្រមាណជា៣ឆ្នាំមកហើយ សហគមន៍នេះពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករដូចជាផលិតផលកសិកម្ម ដែលដាំដុះបានងាយរកទីផ្សារ និង មិនមានហាភ័យពីការដាំជាន់គ្នាច្រើនជាដើម។ អ្នកស្រីបញ្ជាក់ថា របរ កសិកម្មដោយមានការចងក្រងជាសហគមន៍នេះបានធ្វើឲ្យគ្រួសារអ្នកស្រីកាន់តែមានជីវភាពធូធារជាង មុន ងាយស្រួលលក់កសិផលដែលប្រមូលបាន ហើយមិនសល់ចោលដូចមុនឡើយ។

សំឡេង៖នៅក្នុងឃុំខ្ញុំមានសហគមន៍ ហើយមានគ្នា៦០នាក់ គេចងក្រងសហគមន៍ដើម្បីកុំឱ្យដាំបន្លែជាន់គ្នា ដោយយើងប្រជុំគ្នារើសមុខបន្លែដាំ បើកាលពីយើងមិនទាន់ចងក្រងជាសហគមន៍ យើងដាំតាមតែចិត្តអ៊ីចឹងជាន់គ្នាយកទៅលក់ធ្វើឱ្យបន្លែចុះថោក សហគមន៍នេះបង្កើតឡើងតាំងពីឆ្នាំ២០១៧មក ហើយកន្លងមកនេះមន្រ្តីមន្ទីរកសិកម្មគាត់តែងតែចុះមកបង្រៀន ដោយគាត់មិនដែលបោះបង់យើងចោលទេ។ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធបានជំរុញដល់កសិករទាំងអស់ឱ្យមានការចងក្រងជាសហកមន៍ ដើម្បីទទួលបាននៅផលប្រយោជន៍ដូចជា មានការចុះផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសដាំដុះ ការជួយរកទីផ្សារ ការរៀបចំតារាងដាំដុះដើម្បីកុំឱ្យដាំជាន់គ្នាច្រើន និងការផ្តល់ដើមទុន ដើម្បីបង្វែរប្រកបរបរកសិកម្មជាដើម។

សំឡេង៖«បើយើងចងក្រងមានក្រុមផលិតនេះឈ្មួញកណ្តាលគេមកទាក់ទងនិងប្រមូលផ្តុំទិញ ហើយតម្លៃយើងឯកភាពគ្នាយើងលក់ទៅ ការបង្កើតសហគមន៍នេះធ្វើឱ្យយើងងាយស្រួលក្នុងការគ្រប់គ្រងសមាជិកយើង ហើយសហគមន៍មានជាអាជីវកម្មឥណទាន មានជាជី សម្ភារកសិកម្មជាដើម ហើយសមាជិកគាត់ឱ្យខ្ចីទៅប្រើប្រាស់នៅក្នុងរដូវដាំដុះ ហើយប្រមូលចូលវិញ និងការពារ ហើយការពារបានហើយ យកទៅបង្វិលលើផ្នែកកសិកម្មហ្នឹងទៀត និងធ្វើឱ្យគាត់ចេះរៀបចំប្រតិទិនដាំដុះកុំឱ្យជាន់គ្នាក្នុងតំបន់គាត់ ហើយការធ្វើបែបនេះកុំតម្លៃបន្លែគាត់មានការធ្លាក់ថ្លៃ»។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងខេត្តនេះមាន ៥៥ សហគមន៍កសិកម្មបានចុះបញ្ជីរួច មានដូចជា៖ សហគមន៍ផលិតស្រូវពូជ ស្រូវចំណី ចិញ្ចឹមសត្វ ផលិតចំណីសត្វ បន្លែ វារីវប្បកម្ម និងសេវាកម្មធាតុចូលកសិកម្ម និងមានទុនសរុប៣៧៧៣លានរៀល មានសមាជិក៧៩៧៩នាក់ ស្រ្តី៦៣៤៦នាក់៕

អត្ថបទទាក់ទង