ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋ១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប ទទួលបានអំណោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
ពលរដ្ឋ១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប ទទួលបានអំណោយ ពលរដ្ឋ១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប ទទួលបានអំណោយ

ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប មករស់នៅក្នុងភូមិធម្មជាតិឃុំរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានអំណោយពីអាជ្ញាធរស្រុកបន្ទាយស្រី។

ការទទួលអំណោយនេះ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក Bill Morse ប្រធានគំរោងអន្តរជាតិអង្គការគាំទ្រសាលារៀនជនបទ។

បើតាមអាជ្ញាធរស្រុកបន្ទាយស្រី ពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី៨កញ្ចប់ ទឹកត្រី១ដប ទឹកសុីអុីវ១ដប អំបិលកន្លះគីឡូ ប៊ីចេងកន្លះគីឡូ ស្ករស១គីឡូ។

លោកអភិបាលស្រុក ក៏បានឧបត្តម្ភភួយចំនួន១០០ ដែលជាថវិកា ផ្ទាល់ខ្លួន ហើយក៏មានការ ឧបត្តម្ភ គ្រាប់ពូជបន្លែជូនទៅដល់១០០គ្រួសារ ដែលជាអំណោយរបស់លោកជំទាវ វណ្ណ លុយ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជបន្លែ១០កញ្ចប់ផងដែរ៕SRP

អត្ថបទទាក់ទង