ខ្មែរប៉ុស្ដិ៍ Close

ប្រធានសភារដ្ឋសភាអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវការការពារឆ្លងជំងឺកូវីដ-១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ វប្បធម៌ & ប្រវត្តិសាស្រ្ដ 48
ប្រធានសភារដ្ឋសភាអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវការការពារឆ្លងជំងឺកូវីដ-១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រធានសភារដ្ឋសភាអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវការការពារឆ្លងជំងឺកូវីដ-១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ត្រូវប្រកាន់ភ្ជាប់នូវការការពារខ្លួន ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ​នៅក្នុងរដូវ​បុណ្យ​ភ្ជុំបិណ្ឌនេះ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០ បានសរសេថា ចាប់ពីថ្ងៃ ១រោច ខែភទ្របទ ស្អែកនេះ រហូតដល់ថៃ្ងទី១៥រោច ក្នុងរយៈពេល១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យ​ភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំប្រចំាឆ្នាំតាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ​ផលបុណ្យជូនដល់បុព្វការីជន មានឪពុក ម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្រោមម្លប់ សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាន នៅ តាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ ប៉ុន្ដែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធាន​ការ​ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចក៏បានណែនាំ ឱ្យបងប្អូន កូនក្មួយទំាងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ យើង​អាចនឹងភ្លេចកូវីដ-១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។

ជាមួយគ្នានោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏ជំរុញឱ្យបងប្អូន កូនក្មួយ​ទំាងអស់​ការពារខ្លួនជាប់ជានិច្ច ដើម្បីកុំឱ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារ​យើង និងសហគមន៍​យើង។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នក្នុងការ​ធ្វើដំណើរ​តាមដងផ្លូវ ចូលរូម​គោរព​ច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញ ទៅមកនៅក្នុងការធ្វើ​ដំណើរ។

សម្ដេចប្រធានក៏សូមជូនពរដល់ជនរួមជាតិប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ៕

អត្ថបទទាក់ទង