ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម និងឡាវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម និងឡាវ លោក ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម និងឡាវ

លោក ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។

ការបំពេញទស្សនកិច្ចរបស់លោក ហេង សំរិន នេះធ្វើឡើងតាមការអញ្ជើញ របស់ប្រធានរដ្ឋសភានៃប្រទេសទាំង២។ ក្នុងដំណើរទស្សនកិច្ចនោះ លោកប្រធានរដ្ឋសភាកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់នៃប្រទេសទាំង២ផងដែរ ៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

អត្ថបទទាក់ទង