ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន អញ្ជើញចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤០ នៅទីក្រុងបាងកក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោក ហេង សំរិន អញ្ជើញចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤០ នៅទីក្រុងបាងកក លោក ហេង សំរិន អញ្ជើញចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤០ នៅទីក្រុងបាងកក

ក្រោយពីដំណើរមហាសន្និបាត រយៈពេលបីថ្ងៃប្រកបដោយរលូនមក នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំបិទមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ។ កិច្ចប្រជុំ បានសម្រេច និងអនុម័តសម្រេចលើប្រធានបទសំខាន់ៗចំនួន ២៩ ក្នុងនោះគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) បានអនុម័តសេចក្តីសម្រេចចំនួនពីរ លើប្រធានបទការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនៅក្នុងសហគមន៍អាស៊ាន និងបញ្ហាគម្លាតយេនឌ័រក្នុងបទប្បញ្ញត្តិបច្ចេកវិទ្យា។

គណៈកម្មការសេដ្ឋកិច្ច បានអនុម័តសេចក្តីសម្រេចចំនួន៤ ដែលមានប្រធានបទដូចជាការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍អាស៊ាន។ ការធ្វើឲ្យល្អប្រសើរលើកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤។ ការគំាទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។ គណៈកម្មការសង្គមកិច្ច បានអនុម័តសេចក្តីសម្រេចចំនួន៦ ដែលនិយាយពីការលើកកម្ពស់សេវាសង្គមដល់មនុស្សចាស់ និងការពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ ជាដើម។ ចំណែក គណៈកម្មការរៀបចំ បានពិភាក្សាសេចក្តីសម្រេចចំនួន១៧ ដែលនិយាយពីពង្រឹងសកម្មភាពរបស់អគ្គលេខាធិការដ្ឋានAIPA និងបណ្តាដៃគូ។

ក្រៅពីនោះមហាសន្និបាត អាយប៉ាលើកទី៤០ បានជួបសន្ទនាជាមួយប្រទេសសង្កេតការណ៍ មានដូចជា អូស្រា្តលី កាណាដា ចិន រុស្ស៊ី សាធារណៈរដ្ឋកូរ៉េ ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីអនុវត្តច្បាប់ល្អ»។ មហាសន្និបាត អាយប៉ាលើកទី៤១ សភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៥ ដល់៣០ ខែសីហា ឆ្នាំ២០២០ នាទីក្រុងហាឡុង៕

អត្ថបទទាក់ទង