សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រគល់ពានរង្វាន់ដល់ជ័យលាភីលេខ១ « មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ »
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញប្រគល់ពានរង្វាន់ដល់ជ័យលាភី « មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ » ដែលពានរង្វាន់លេខ១ បានទៅលើក្រុមចុងភៅសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ដោយទទួលបានប័ណ្ណសរសើរ និងថវិកាចំនួន ២លានរៀល នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅក្រុងសៀមរាប។