ខ្មែរប៉ុស្ដិ៍ Close

សម្តេចពិជ័យសេនា ទៀ បាញ់៖ ក្នុងគ្រាមានអាសន្នដូចករណី COVID-19 ពលរដ្ឋកម្ពុជានឹងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 56
សម្តេចពិជ័យសេនា ទៀ បាញ់៖ ក្នុងគ្រាមានអាសន្នដូចករណី COVID-19 ពលរដ្ឋកម្ពុជានឹងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ សម្តេចពិជ័យសេនា ទៀ បាញ់៖ ក្នុងគ្រាមានអាសន្នដូចករណី COVID-19 ពលរដ្ឋកម្ពុជានឹងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 ប្រជាពលរដ្ឋនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ដែលព្រមលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា កំពុងតែប្រឈមការរីករាលដាលនៃវីរុស COVID-19 ខណៈប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដែលក្នុងនោះក៏មានប្រាក់បៀវត្សរ៍របស់ខ្លួនផងដែរ ដើម្បីចូលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី១១ ខែមេសានេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 យើងនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង»។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំនួន១២០ករណី ដែលក្នុងនោះមាន៧៥ករណីត្រូវបានព្យាបាលជាសះស្បើយ និង៤៥ករណីទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជ បានចេញវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដនេះ ក្នុងនោះមានការអនុញ្ញាតឱ្យសាលាទាំងរដ្ឋ និងឯកជនឈប់សម្រាកមុនមុនកំណត់ បិទក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល បៀរហ្កាឌិន និងសារៈមន្ទីរជាបណ្តោះអាសន្ន ព្រមទាំងដាក់បម្រាមគោចរមិនឱ្យមានការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយឡើយចាប់ពីម៉ោង១២យប់ ថ្ងៃទី០៩ រហូតដល់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕

អត្ថបទទាក់ទង